ខេត្តព្រះសីហនុ៖ លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យការងារស្តារប្រឡាយអូរព្រែកទប់ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ទីតាំងខាងលើ មានស្ថានភាពដីហូរចាក់ និងកកស្ទះសំរាមជាច្រើន ដែលងាយបង្កឲ្យមានការជន់លិច ប្រសិនបើមានភ្លៀងធ្លាក់ខ្លាំង ជាពិសេសក្នុងរដូវវស្សា។
ដូច្នេះ ក្រុមការងារមន្ទីរបានយកគ្រឿងចក្រចុះស្តារ និងកាយយកសំរាម ដីដែលកកស្ទះចេញពីអូរដើម្បីសម្រួលលំហូរទឹកឲ្យហូរបានលឿន និងការពារការជន់លិចដោយសារទឹកភ្លៀង។
ដោយ៖ ប៉ៃ សុឃីម














