ត្រីឆ្អើរ ជាអាហារក្រៀមមួយប្រភេទ ដែលប្រជាជនខ្មែរ និយមចូលចិត្តទទួលទាន ព្រោះមានរសជាតិឈ្ងុយឆ្ងាញ់ ហើយក៏ជាសន្តិសុខស្បៀងសម្រាប់រដូវខ្សត់ត្រីផងដែរ។ ជាទូទៅ គេនិយមធ្វើត្រីឆ្អើរ ជារៀងរាល់ឆ្នាំ ជាពិសេសនៅក្នុងរដូវសម្បូរត្រី ចន្លោះពីខែវិច្ឆិកា ដល់ចុងខែកុម្ភៈ។
ដោយហេតុនេះ ត្រីឆ្អើរ ក្លាយជាអាហារដែលប្រជាជនខ្មែរ និយមចូលចិត្តទទួលទាន ហើយអាចយកទៅច្នៃធ្វើជាម្ហូបអាហារបានច្រើនមុខ តាមចំណង់ចំណូលចិត្ត ប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់ផងដែរ។ ដោយ៖ ប៉ៃ សុឃីម










