ពេញមួយឆ្នាំ២០២៥ កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាសចេញ-ចូល ជិត៧លាននាក់ មានការកើនឡើង១២% បើធៀបទៅនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២៤ ដែលបានចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិទាំង៣ ភ្នំពេញ/តេជោ-សៀមរាប/អង្គរ-ព្រះសីហនុ។ នេះបើយោងតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
កម្ពុជា មានកិច្ចសហការណ៍ជាមួយក្រុមហ៊ុនអាកាសចរណ៍ចំនួន៣៦ក្រុមហ៊ុន (ជាតិ៤ និងអន្តរជាតិ៣២) និងកំពុងតភ្ជាប់ជើងហោះហើរជាមួយ ១៧ប្រទេស និង៤៦ទីក្រុងបន្ថែមទៀត។
ក្នុងចំណោម១៧ប្រទេសនោះ អាកាសចរណ៍កម្ពុជា បានតភ្ជាប់ទៅកាន់៨ប្រទេសក្នុងតំបន់អាស៊ាន ព្រមទាំងប្រទេសចិន កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ឥណ្ឌា កាតា អេមីរ៉ាតអារ៉ាប់រួម និងជប៉ុន៕ ដោយ៖ ចិន្តា ទីទិ













