ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សារមន្ទីរខេត្តស្វាយរៀងបើកឱ្យពលរដ្ឋ សិស្ស និស្សិតនិងសាធារណជនចូលទស្សនាវត្ថុបុរាណ

KPS99TV

សេចក្តីសង្ខេប

សារមន្ទីរខេត្តស្វាយរៀងបើកឱ្យសាធារណជនទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃចន្ទដល់សុក្រ ពីម៉ោង៧ដល់១១:៣០ព្រឹក និងពីម៉ោង២ដល់៥:៣០ល្ងាច។

ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦តទៅ សារមន្ទីរខេត្តស្វាយរៀង បានបើកឱ្យប្រជាពលរដ្ឋ សិស្ស និស្សិត និងសាធារណជនចូលទស្សនាវត្ថុបុរាណ ដោយឥតគិតថ្លៃ ដើម្បីស្វែងយល់ពីទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា និងប្រវត្តិសាស្ត្រក្នុងខេត្តស្វាយរៀង។ សារមន្ទីរខេត្តស្វាយរៀង មានទីតាំងស្ថិតនៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។

បើតាមសេចក្តីជូនដំណឹងរបស់មន្ទីរវប្បធម៌ខេត្តស្វាយរៀង បានបញ្ជាក់ថា ការចូលទស្សនា ត្រូវបានកំណត់រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ក្នុងនោះពេលព្រឹក គឺចាប់ផ្តើមបើកនៅចាប់ពីម៉ោង ៧និង០០ ដល់ម៉ោង ១១និង៣០នាទីព្រឹក, ពេលរសៀល៖ចាប់ពីម៉ោង ២និង០០ ដល់ម៉ោង ៥និង៣០នាទីល្ងាច៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…