ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អង្គការមូលនិធិប្រាសាទពិភពលោក បន្តជួសជុលប្រាសាទភ្នំបាខែង ខណៈគ្រោងបញ្ចប់ទាំងស្រុងក្នុងឆ្នាំ២០២៩

KPS99TV

សេចក្តីសង្ខេប

អង្គការ WMF សហការជាមួយអាជ្ញាធរជាតិអប្សរាបន្តជួសជុលជ្រុងខាងលិចប្រាសាទភ្នំបាខែង ដោយគ្រោងបញ្ចប់គម្រោងទាំងស្រុងនៅឆ្នាំ២០២៩។ អ្នកជំនាញឱ្យដឹងថា ការជួសជុលប្រាសាទទាំងមូលសម្រេចបានប្រមាណ៧៥ភាគរយ។

អង្គការមូលនិធិប្រាសាទពិភពលោក ហៅកាត់ថា WMF កំពុងបន្តកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីជួសជុលជ្រុងខាងលិចប្រាសាទភ្នំបាខែង ដោយរំពឹងថានឹងបញ្ចប់គម្រោងទាំងស្រុងនៅក្នុងឆ្នាំ២០២៩។

យោងតាមលោក ជីវ ភិរម្យ ប្រធានបច្ចេកទេសគម្រោងជួសជុលប្រាសាទភ្នំបាខែង នៃអង្គការ WMF បានឱ្យដឹងថា គម្រោងជួសជុលជ្រុងខាងលិច បានចាប់ផ្តើមដំណើរការដើមឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៩។

តាមការបញ្ជាក់ពីអ្នកជំនាញ បានបញ្ជាក់ថា បច្ចុប្បន្នគម្រោងជួសជុលប្រាសាទភ្នំបាខែងទាំងមូល សម្រេចបានប្រមាណ ៧៥ភាគរយហើយ ក្នុងនោះការងារជួសជុលនៅជ្រុងខាងលិច កំពុងដំណើរការជួសជុលបានប្រហែល ២៥ភាគរយ។

ចាប់ពីឆ្នាំ១៩៨៩មក WMF បានចូលរួមអភិរក្ស និងជួសជុលប្រាសាទព្រះខ័ន ប្រាសាទតាសោម ប្រាសាទអង្គរវត្ត និងបច្ចុប្បន្នកំពុងជួសជុលប្រាសាទភ្នំបាខែង៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…