គ្រោះថ្នាក់ធ្ងន់ធ្ងរនៅគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនមួយក្នុងខេត្តនគររាជសីមា ថ្ងៃទី១៤ ខែមករា បានបណ្តាលឱ្យមនុស្ស២២នាក់ស្លាប់ និង៥៥នាក់រងរបួស ដោយចំនួននេះបានកើនឡើងបន្ថែមពីតួលេខដែលរាយការណ៍មុន។
នៅពេលកើតហេតុ ស្ទូចសំណង់មួយបានធ្លាក់ចុះភ្លាមៗក្នុងពេលកំពុងប្រតិបត្តិការ ហើយប៉ះលើរថភ្លើងដឹកអ្នកដំណើរដែលកំពុងបើកបរ បណ្ដាលឱ្យទូរថភ្លើងមួយចំនួនឆេះ និងរអិលចេញពីផ្លូវដែក។ ក្រុមសង្គ្រោះបានគ្រប់គ្រងភ្លើង អ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ហើយស្ថាប័នពាក់ព័ន្ធកំពុងស៊ើបអង្កេតមូលហេតុ។
រាយការណ៍សរុបដោយស្ថានីយនេះ











