លេខាធិការដ្ឋានគណៈកម្មការពិសេសកម្ពុជាប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ កាលពីពេលថ្មីៗនេះបានរាយការណ៍ថា ចាប់ពីឆ្នាំ២០២៥ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ តុលាការកម្ពុជាសម្រេចបានវឌ្ឍនភាពក្នុងការប្រយុទ្ធនឹងការឆបោកតាមបច្ចេកវិទ្យាខ្ពស់ ដោយជំនុំជម្រះសំណុំរឿងឆបោកធំៗចំនួន៣៦ និងផ្តន្ទាទោសមេក្រុម ព្រមទាំងសមាជិកស្នូលចំនួន១៧១នាក់តាមផ្លូវច្បាប់។



សេចក្តីរាយការណ៍បញ្ជាក់ថា ក្នុងការបន្តស្រាវជ្រាវបណ្តាញឧក្រិដ្ឋកម្មឱ្យបានស៊ីជម្រៅ ស្ថាប័នអនុវត្តច្បាប់បានកំណត់អត្តសញ្ញាណ និងចាប់ខ្លួន ចេន ហ្ស៊ី ដែលសេចក្តីរាយការណ៍ពណ៌នាថាជាមេខ្លោងនៅពីក្រោយសំណុំរឿងឆបោកអនឡាញដ៏ធំ។ ក្រោមយន្តការសហប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិ កម្ពុជាបានប្រគល់ ចេន ហ្ស៊ី ជាផ្លូវការឱ្យប៉ូលិសចិន ដើម្បីឱ្យភាគីចិនចាត់ការតាមច្បាប់។


គណៈកម្មការបានថ្លែងថា សំណុំរឿងដែលបានបញ្ចប់ទាំងអស់ផ្អែកលើការស៊ើបអង្កេតពេញលេញ និងភស្តុតាងរឹងមាំ ហើយបង្ហាញពីជំហរម៉ឺងម៉ាត់របស់រដ្ឋាភិបាលក្នុងយុទ្ធនាការបង្ក្រាបការឆបោកទូទាំងប្រទេស។ បច្ចុប្បន្ន ស្ថាប័នអនុវត្តច្បាប់កំពុងបន្តតាមដានបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនដែលលាក់ខ្លួន ដើម្បីទប់ស្កាត់ឱ្យបានទាំងស្រុងនូវផលប៉ះពាល់នៃការឆបោកអនឡាញលើសន្តិសុខសង្គម និងមុខមាត់ប្រទេស។
រាយការណ៍សរុបដោយស្ថានីយនេះ






