ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ដល់កម្លាំងកងរាជអាវុធហត្ថខេត្ត រួមជាមួយបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការសន្តិសុខ ឲ្យចេញប្រតិបត្តិការល្បាតចល័ត និងឈរជើងតាមគោលដៅក្នុងភូមិសាស្ត្រ ព្រមទាំងសហការជួយសម្រួលចរាចរណ៍ជូនដល់សិស្សានុសិស្ស ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ ដោយ៖ ប៉ៃ សុឃីម




















