នគរបាលជប៉ុនបានចាប់ខ្លួនថ្មីៗនេះនូវពលរដ្ឋជប៉ុន១៣នាក់ដែលត្រូវបាននិរទេសត្រឡប់ពីកម្ពុជា ហើយមានអាយុ២០ដល់៦៣ឆ្នាំ។ ពួកគេធ្លាប់ត្រូវបាននគរបាលកម្ពុជាចាប់ខ្លួននៅមូលដ្ឋានឆបោកមួយក្នុងក្រុងបាវិត កាលពីខែវិច្ឆិកា ឆ្នាំ២០២៥។
ការស៊ើបអង្កេតថា ក្រុមនេះសង្ស័យក្លែងជាមន្ត្រីនគរបាល ដើម្បីឆបោកស្ត្រីម្នាក់វ័យចន្លោះ៦០ដល់៦៩ឆ្នាំនៅខេត្តកាណាហ្គាវ៉ា អស់១១លានយ៉េន ប្រមាណ៦៩០០០ដុល្លារ ក្នុងអំឡុងខែតុលាដល់វិច្ឆិកា ឆ្នាំ២០២៥។ ជនសង្ស័យ១៣នាក់ភាគច្រើនទទួលបន្ទុកហៅទូរស័ព្ទឆបោក។ ក្រុមនេះក៏ពាក់ព័ន្ធករណីផ្សេងទៀតជាង១០ករណី ដោយទឹកប្រាក់សរុបពាក់ព័ន្ធឡើងដល់៣១៤០០០ដុល្លារ។
នៅពេលនោះ មនុស្សជាង៥០នាក់ត្រូវបានចាប់ខ្លួននៅមូលដ្ឋាន រួមមានជនជាតិជប៉ុន ហ្វីលីពីន និងវៀតណាម។ នគរបាលតូក្យូកំពុងបន្តស៊ើបអង្កេតរបៀបដំណើរការមូលដ្ឋានឧក្រិដ្ឋកម្មនេះ និងរបៀបដែលពលរដ្ឋជប៉ុនទាំងនេះបានចូលពាក់ព័ន្ធ។
ស្ថានីយនេះចងក្រងសេចក្តីរាយការណ៍។







