ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋបាលស្រុកស្ទឹងហាវ ឱ្យម្ចាស់ភោជនីយដ្ឋាន BEACE HOUSE រុះរើស្ពាន និងសំណង់ផ្សេងៗដែលសង់រំលោភចូលក្នុងសមុទ្រជាបន្ទាន់

KPS99TV

សេចក្តីសង្ខេប

រដ្ឋបាលស្រុកស្ទឹងហាវបានកំណត់ឱ្យម្ចាស់ភោជនីយដ្ឋាន BEACE HOUSE រុះរើស្ពាន និងសំណង់ដែលសង់គ្មានការអនុញ្ញាតចូលសមុទ្រ ត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បើមិនអនុវត្ត រដ្ឋបាលនឹងចាត់វិធានការច្បាប់ និងរុះរើដោយផ្ទាល់។

(ព្រះសីហនុ)៖ រដ្ឋបាលស្រុកស្ទឹងហាវ ឱ្យម្ចាស់ភោជនីយដ្ឋាន BEACE HOUSE រុះរើស្ពាន និងសំណង់ផ្សេងៗជាបន្ទាន់ ដែលបានសាង់សង់ពុំមានច្បាប់អនុញ្ញាតរំលោភចូលទៅក្នុងសមុទ្រ។

យោងតាមលិខិតរដ្ឋបាលស្រុកស្ទឹងហាវ ចុះនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦បានបញ្ជាក់ថា កន្លងមកក្រុមការងាររបស់រដ្ឋបាលស្រុកបានចុះហាមឃាត់ផ្អាក និងបានតម្រូវឱ្យរុះរើសំណង់នានា ដែលបានសាងសង់ដោយគ្មានការអនុញ្ញាតចូលក្នុងសមុទ្រចំនួនពីរលើករួចមកហើយ។

ស្ពាននេះមានទទឹង៦ម៉ែត្រ និងបណ្ដោយ២០ម៉ែត្រ និងកញ្ចុះកំសាន្តមួយចំនួនទៀត ដែលបានសាងសង់រំលោភតាមបណ្ដោយនៃចំណីសមុទ្រ ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ទន្ទឹមគ្នានេះ រដ្ឋបាលស្រុកស្ទឹងហាវ ឱ្យម្ចាស់ទីតាំងខាងលើរុះរើចេញដោយខ្លួនឯងគិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ជាកំហិត ក្នុងករណីម្ចាស់ទីតាំងខាងលើមិនចូលរួមសហការ និងអនុវត្តតាម រដ្ឋបាលស្រុកនឹងចាត់វិធានការតាមផ្លូវច្បាប់ និងចុះរុះរើដោយផ្ទាល់ ចំពោះផលប៉ះពាល់ខូចខាតសំណង់ផ្សេងៗរដ្ឋបាលស្រុកស្ទឹងហាវមិនទទួល់ខុសត្រូវឡើយ៕

ដោយ៖ ចិន្តា ទីទិ

រូបភាព៖ ភ្នំពេញដេលី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…