ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពខូចខាតយ៉ាងធ្ងន់ធ្ងរ នៅទីតាំងចំនួន៣ ក្នុងខេត្តពោធិ៍សាត់

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅថ្ងៃទី១៦ ខែមករា បានចុះសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ស្ថានភាពទីតាំងស៊ីវិល៣កន្លែងក្នុងខេត្តពោធិ៍សាត់ គឺអូរភ្លុកដំរី មណ្ឌលសុខភាព ហ៊ុន សែន ថ្មដា និងច្រកជ័យជំនះ។

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅទីតាំងចំនួន៣ ក្នុងខេត្តពោធិ៍សាត់ ដែលសុទ្ធសឹងជាទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ ដូចខាងក្រោម៖

នៅវេលាម៉ោង ៩:១២ នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតំបន់ព្រំដែន នៅតំបន់អូរភ្លុកដំរី ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

នៅវេលាម៉ោង ១០:២០ នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅមណ្ឌលសុខភាព ហ៊ុន សែន ថ្មដា ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

នៅវេលាម៉ោង ១០:៤០ នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតំបន់ព្រំដែន នៅច្រកជ័យជំនះ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…