ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នាវាទេសចរណ៍ចិន Zhao Shang Yi Dun នាំភ្ញៀវចម្រុះ១៨សញ្ជាតិចូលចតនៅកំពង់ផែព្រះសីហនុ

KPS99TV

សេចក្តីសង្ខេប

នាវាទេសចរណ៍ Zhao Shang Yi Dun បាននាំភ្ញៀវ២៦៦នាក់ពី១៨សញ្ជាតិ និងនាវិក៣៣០នាក់ចូលចតព្រះសីហនុថ្ងៃទី១៨ មករា ដោយគ្រោងបន្តទៅថៃនៅម៉ោង១៧ថ្ងៃដដែល។

(ខេត្តព្រះសីហនុ)៖ នាវាទេសចរណ៍មួយគ្រឿងឈ្មោះ Zhao Shang Yi Dun សញ្ជាតិចិន នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដោយនាំភ្ញៀវទេសចរចំនួន ២៦៦នាក់ ក្នុងនោះមានស្ត្រីចំនួន ១៤២នាក់ មកពី រួមមានជនជាតិជប៉ុនចំនួន ១៧៤នាក់ ព្រមទាំងនាវិកចំនួន ៣៣០នាក់។

ក្នុងអំឡុងពេលចូលចត ភ្ញៀវទេសចរទាំងនោះនឹងទៅទស្សនាតាមបណ្ដាគោលដៅទេសចរណ៍សំខាន់ៗ ដូចជាឆ្នេរសមុទ្រ វត្តអារាម ផ្សារ និងតំបន់រមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ ដែលជាការរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋាន។

សូមជម្រាបថា នាវាទេសចរណ៍ Zhao Shang Yi Dun បានធ្វើដំណើរមកពីសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលចតនៅកំពង់ផែក្រុងព្រះសីហនុរយៈពេល ១ថ្ងៃ ហើយនឹងបន្តដំណើរទៅព្រះរាជាណាចក្រថៃ នៅវេលាម៉ោង ១៧:០០នាទី ថ្ងៃដដែល៕

ដោយ៖ ចិន្តា ទីទិ

រូបភាព៖ មន្ទីព័ត៌មានខេត្តព្រះសីហនុ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…