ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋមន្ត្រីសាធារណការចុះពិនិត្យស្ពានជ័យជំនះ និងស្ពានបេឡេត៍មេទឹកនៅខេត្តពោធិ៍សាត់

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

លោកប៉េង ពោធិ៍នាដឹកនាំពិនិត្យស្ពានខូចលើផ្លូវជាតិ៥៥និង៥៥ចាស់ថ្ងៃទី១៧ មករា ខណៈមានផ្លូវវាងបណ្ដោះអាសន្ន ហើយណែនាំជួសជុលស្ពានបេឡេត៍មេទឹកនិងផ្លូវក្បាលស្ពាន។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូអន្តរក្រសួង រួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងវាយតម្លៃលើស្ថានភាពខូចខាតស្ពានជ័យជំនះ (ស្ពានមេទឹក) លើកំណាត់ផ្លូវជាតិលេខ៥៥ និងស្ពានបេឡេត៍មេទឹក លើកំណាត់ផ្លូវជាតិលេខ៥៥ចាស់ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលរងការខូចខាតដោយសារការទម្លាក់គ្រាប់បែកពីយោធាថៃ នាពេលកន្លងមក។

កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីបានចុះជួបសំណេះសំណាល និងសួរសុខទុក្ខវីរកងទ័ព ព្រមទាំងមន្ត្រីគម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ–ប៉ោយប៉ែត) នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា–ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្ន ក្រសួងបានរៀបចំផ្លូវវាងបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ ធ្វើការជួសជុល និងពង្រឹងបន្ថែមស្ពានបេឡេត៍មេទឹក ព្រមទាំងសម្រួលផ្លូវក្បាលស្ពានឱ្យបានរឹងមាំ ដើម្បីឲ្យការធ្វើចរាចរណ៍គ្រប់ប្រភេទ អាចឆ្លងកាត់បានឡើងវិញដោយសុវត្ថិភាព៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…