នៅថ្ងៃទី១៨ មករា ព្រឹត្តិការណ៍សរសេរតាមអាន «សំណេរអង្គរ» លើកទី៣បានប្រកាសលទ្ធផលក្រុមអាយុ១៨ឆ្នាំចុះ ដោយមានជ័យលាភី៣រូប។ សំ សក្តា មកពីខេត្តកណ្ដាល ទទួលលេខ១ ពានមាសនិងប្រាក់៥លានរៀល។ ព្រះអង្គសុខ សុវណ្ណបញ្ញា មកពីបាត់ដំបង ទទួលលេខ២ ពានប្រាក់និងប្រាក់៣លានរៀល។
ជ័យលាភីលេខ៣ អ៊ិន សុវណ្ណារ័ត្ន មកពីខេត្តត្បូងឃ្មុំ ទទួលពានសំរឹទ្ធនិងប្រាក់២លានរៀល។ ជ័យលាភីទាំង៣ក៏ទទួលអំណោយអនុស្សាវរីយ៍ពីដៃគូគាំទ្រសំណេរអង្គរផងដែរ។
សេចក្ដីរាយការណ៍សរុបដោយស្ថានីយយើង។









