ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាជ្ញាធរភ្នំពេញ ចាប់ផ្តើមបោសសម្អាតផ្លូវជុំវិញផ្សារដើមគរ

KPS99TV

សេចក្តីសង្ខេប

រដ្ឋបាលភ្នំពេញចាប់ផ្ដើមកែលម្អហេដ្ឋារចនាសម្ព័ន្ធ ចិញ្ចើមផ្លូវនិងលូជុំវិញផ្សារដើមគរ ថ្ងៃទី១៨ មករា ដោយហាមលក់រំលោភផ្លូវ តែតូបក្នុងផ្សារត្រឹមត្រូវមិនប៉ះពាល់។

រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែមករានេះ បានចាប់ផ្តើមអនុវត្តគម្រោងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ ចិញ្ចើមផ្លូវ ស្ដារប្រព័ន្ធលូ នៅតំបន់ជុំវិញផ្សារដើមគរ បន្ទាប់ថ្ងៃពីផុតថ្ងៃឱសានវាទ គឺគ្មានទៀតឡើយ ការលក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវនៅតំបន់ជុំវិញផ្សារដើមគរ។

ការបោសសម្អាតនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាដើម្បីលើកកម្ពស់សោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធ និងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នេះតទៅ រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យមានការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ នៅមហាវិថីមុនីរ៉េត មហាវិថីម៉ៅសេទុង និងតំបន់ជុំវិញផ្សារដើមគ ព្រមទាំងតំបន់ពាក់ព័ន្ធជុំវិញ ទៀតឡើយ។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ក៏បានលើកឡើងដែរថា កន្លងមកអាជ្ញាធរបានជួបប្រជុំ និងជូនដំណឹងដល់អាជីវកររួចរាល់ហើយថាចាប់ពីថ្ងៃទី១៨ ខែមករាតទៅ នឹងមិនអនុញ្ញាតឱ្យមានការប្រកបអាជីវកម្ម លក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវនៅតំបន់ជុំវិញបរិវេណផ្សារដើមគរទៀតឡើយ។

ចំណាត់ការហាមឃាត់នេះ គឺចំពោះតែអាជីវករ ដែលលក់ដូររំលោភចំណីផ្លូវសាធារណៈនៅជុំវិញផ្សារដើមគរ ដូចជាមហាវិថីមុនីរ៉េត មហាវិថីម៉ៅសេទុង និងតំបន់ពាក់ព័ន្ធនានាក្នុងខណ្ឌបឹងកេងកង និងខណ្ឌទួលគោក។ ចំពោះអាជីវករក្នុងផ្សារ ដែលមានតូប និងកន្លែងលក់ដូរត្រឹមត្រូវ មិនប៉ះពាល់ឡើយ អាចប្រកបអាជីវកម្មតាមធម្មតា។

គួរជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ មិនអនញ្ញាតឱ្យមានការលក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈនៅតំបន់ផ្សារដើមគរទៀតឡើយ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធ និងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងទីក្រុង៕ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…