ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កូន«ខ្លាដំបង»ចំនួន២ក្បាល ត្រូវបានបញ្ជូនមកថែទាំនៅឧទ្យានសួនសត្វភ្នំតាម៉ៅ

KPS99TV

សេចក្តីសង្ខេប

កូនខ្លាដំបង២ក្បាលពីសប្បុរសជន ត្រូវបានបញ្ជូនទៅភ្នំតាម៉ៅ។ ឈ្មោលប្រមាណ៦០គីឡូក្រាមអាយុ៩ខែ និងញី៤០គីឡូក្រាមអាយុ៦ខែ កំពុងពិនិត្យសុខភាពនិងថែទាំ។

កូនសត្វខ្លាដំបងចំនួន២ក្បាលដែលទទួលបានពីសប្បុរសជន ត្រូវបានស្នងការនគរបាលខេត្តមណ្ឌលគិរី ប្រគល់ជូនមន្ត្រីជំនាញនៃមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី។ បច្ចុប្បន្ន កូនខ្លាទាំងពីរ ត្រូវបានបញ្ជូនមកថែទាំនៅឧទ្យានសួនសត្វភ្នំតាម៉ៅ។

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា កូនសត្វខ្លាទាំងពីរនេះ ជាកូនខ្លាញី និងឈ្មោលមួយគូរ ដែលខ្លាឈ្មោលមានទំងន់ប្រមាណ៦០គីឡូក្រាម មានអាយុប្រមាណ៩ខែ ចំណែកកូនខ្លាញី មានទំងន់ប្រមាណ៤០គីឡូក្រាម ហើយមានអាយុប្រមាណ៦ខែ។ បច្ចុប្បន្ននេះ កូនខ្លាទាំងពីរបានមកដល់ឧទ្យានសួនសត្វភ្នំតាម៉ៅ និងកំពុងស្ថិតក្រោមការពិនិត្យសុខភាព និងមើលថែពីអ្នកជំនាញនៅទីនោះ៕ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…