អគ្គនាយកដ្ឋានអន្តោប្រវេសន៍ហ្វីលីពីនបានបញ្ជូនជនសង្ស័យឆបោកទូរគមនាគមន៍ជាជនជាតិតៃវ៉ាន់១៧នាក់ត្រឡប់ទៅតៃវ៉ាន់នៅថ្ងៃទី២១ មករា ដើម្បីជំនុំជម្រះ។ ទឹកប្រាក់ពាក់ព័ន្ធលើស៤០លានដុល្លារតៃវ៉ាន់ ប្រហែល១,២៨លានដុល្លារអាមេរិក ហើយជនរងគ្រោះដែលបានបញ្ជាក់មានជាង៤០នាក់។
ក្រុមនេះបានលាក់ខ្លួនយូរនៅក្រុងសេប៊ូ ប្រទេសហ្វីលីពីន និងបង្កើតមជ្ឈមណ្ឌលឆបោក ដោយប្រើល្បិចស្នេហា ការវិនិយោគក្លែងក្លាយ និងគម្រោងសប្បុរសធម៌ ដើម្បីបញ្ឆោតជនរងគ្រោះឱ្យវិនិយោគរូបិយបណ្ណឌីជីថលយកចំណេញ។ អាជ្ញាធរអនុវត្តច្បាប់តៃវ៉ាន់និងហ្វីលីពីនបានស៊ើបអង្កេតរួមគ្នាជិតមួយឆ្នាំ មុនបង្ក្រាបមជ្ឈមណ្ឌលនិងចាប់ជនសង្ស័យទាំងអស់កាលពីឆ្នាំមុន។
បន្ទាប់ពីបញ្ចប់នីតិវិធីតុលាការនៅហ្វីលីពីន ជនសង្ស័យ១៧នាក់ត្រូវបញ្ជូនទៅតៃវ៉ាន់ជាផ្លូវការ ហើយត្រូវចាប់ខ្លួនភ្លាមពេលចុះចតនិងបញ្ជូនទៅស្ថាប័នតុលាការ។ អាជ្ញាធរពាក់ព័ន្ធថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែន ដើម្បីប្រឆាំងក្រុមឆបោកទូរគមនាគមន៍នៅក្រៅប្រទេស និងទប់ស្កាត់បទល្មើសបែបនេះកុំឱ្យកើតឡើងវិញ។
សេចក្ដីរាយការណ៍សរុបដោយស្ថានីយយើង។







