ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នាវា WESTERDAM ចូលចតនៅក្រុងព្រះសីហនុ នាំភ្ញៀវ១,៩២៧នាក់ពី៤០ប្រទេសនិងតំបន់

KPS99TVអានអត្ថបទដើម

សេចក្តីសង្ខេប

នាវា WESTERDAM ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្ងៃទី២៣ ខែមករា ដោយមានភ្ញៀវ១,៩២៧នាក់ និងនាវិក៨២២នាក់។ ភ្ញៀវមកពី៤០ប្រទេសនិងតំបន់។

នាវាទេសចរណ៍ WESTERDAM របស់ក្រុមហ៊ុន Holland America Line បានមកដល់ និងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ដោយដឹកភ្ញៀវទេសចរអន្តរជាតិ១,៩២៧នាក់ពី៤០ប្រទេសនិងតំបន់ ក្នុងនោះស្រី១,០៤០នាក់។

លើនាវាក៏មាននាវិក៨២២នាក់ ក្នុងនោះស្រី១៦៣នាក់ ដែលមកពី៤០ប្រទេសផ្សេងគ្នាដែរ។ ដំណើរមកដល់របស់នាវានេះត្រូវបានចាត់ទុកថា ជាកត្តាវិជ្ជមានសំខាន់សម្រាប់អភិវឌ្ឍទេសចរណ៍ និងជំរុញភាពសកម្មសេដ្ឋកិច្ចមូលដ្ឋាននៅខេត្តព្រះសីហនុ។

រាយការណ៍សរុបដោយ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…