ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលខេត្តបាត់ដំបង រំឭកអាជ្ញាធរឱ្យពង្រឹងការបង្ក្រាបល្បែងស៊ីសង គ្រឿងញៀន និងការជួញដូរផ្លូវភេទ

KPS99TV

សេចក្តីសង្ខេប

អភិបាលខេត្តបាត់ដំបងជំរុញបង្ក្រាបបទល្មើស និងអនុវត្តអនុក្រឹត្យសន្តិសុខតំបន់រស់នៅប្រមូលផ្តុំ រួមទាំងការរាយការណ៍ជនបរទេសក្នុង២៤ម៉ោង។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានក្រើនរំលឹកអាជ្ញាធរមានសមត្ថកិច្ច ឱ្យពង្រឹងសកម្មភាព បង្រ្កាបល្បែងស៊ីសង ក្មេងទំនើង និងការជួញដូរផ្លូវភេទ កម្ចី ល្បែងស៊ីសង ការជួញ ដូរគ្រឿងញៀនតាមអនឡាញ និងបទល្មើសនានា នៅក្នុងខេត្តឱ្យមានប្រសិទ្ធភាព។

ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ឯកឧត្តម សុខ លូ ក៏បានជំរុញឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចសហការគ្នាបង្រ្កាប និងលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងបញ្ហាពីការឆបោកក្នុងសង្គមផងដែរ។

បន្ថែមលើនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកអាជ្ញាធរមានសមត្ថកិច្ចតាមភូមិឃុំសង្កាត់ឱ្យបន្តពង្រឹងសុវត្ថិភាព និងសណ្ដាប់ធ្នាប់តំបន់របស់ខ្លួន ដូចជាការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀនខុសច្បាប់ សកម្មភាពក្មេងទំនើង ការជួញដូរផ្លូវភេទ និងគ្រឿងញៀនតាមអនឡាញ កម្ចីអនឡាញ ល្បែងស៊ីសងអនឡាញ និងបទល្មើសនានាឱ្យមានប្រសិទ្ធភាព។

ក្នុងករណីមានវត្តមានជនបរទេសស្នាក់នៅ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំត្រូវរាយការណ៍ ដល់អាជ្ញាធរក្នុងរយៈពេល២៤ម៉ោង និងត្រូវទាមទារឱ្យជនបរទេសផ្តល់ឯកសារបញ្ជាក់អំពីការស្នាក់នៅស្របច្បាប់ផងដែរ។ យ៉ាងណា ឯកឧត្តមអភិបាលខេត្តបាត់ដំបង ណែនាំឱ្យអាជ្ញាធរអនុវត្តតាមអនុក្រឹត្យនេះ ពិសេសពង្រឹងសុវត្ថិភាពឱ្យបានខ្ពស់បំផុត៕ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…