នារសៀលថ្ងៃទី២៣ខែមករាឆ្នាំ២០២៦មន្ទីរធម្មការខេត្តព្រះសីហនុប្រារព្ធពិធីការ ផ្សព្វផ្សាយខ្លឹមសារ សង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើក ទី៣៣នៅវត្តអូត្រេះ ក្រុងព្រះសីហនុ ក្រោមការចូលរួមពីឯកឧត្តម សាយ អំណាន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាលោក នៃ គង់ អភិបាលរងខេត្តព្រះសីហនុ ព្រះមេគណខេត្ត ព្រះចៅអធិការ មន្ត្រីសង្ឃ មន្ទីរអង្គភាពបានចូលរួម។
មានប្រសាសន៍នាឱកាសនោះលោក នៃ គង់ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ការផ្សព្វផ្សាយខ្លឹមសារ សង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើក ទី៣៣ នៅទាំងខេត្តព្រះសីហនុនាពេលនេះគឺមានសារៈសំខាន ដើម្បីពិនិត្យ និងពិចារណាពិភាក្សា បង្ហាញវិធីសាស្ត្រថ្មីៗ ដើម្បីធ្វើអោយវិស័យព្រះពុទ្ធសាសនា កាន់តែរីកចំរើនឡើងថែមទៀត និងការផ្សព្វផ្សាយគោលគ្រឹះព្រះធម៌របស់ព្រះពុទ្ធសាសនា មានសីល សមាធិ បញ្ញា ភាវនា អប់រំមហាជន ប្រជាជនអោយយល់ដឹង និង ជ្រួតជ្រាបពីអ្វីដែលល្អនិង អ្វីដែលអាក្រក់ ស្គាល់គុណ ស្គាល់ទោស និង ធ្វើអោយពិភពលោក ទាំងមូលមានសុខសន្តិភាព ម្យ៉ាងទៀត ការពង្រឹងរចនាសម្ពន្ធ័ថ្នាក់ដឹកនាំមន្ត្រីសង្ឃ ការងារគ្រប់គ្រងវត្តអារាម ការងារពុទ្ធិកសិក្សា ការងារផ្សព្វផ្សាយព្រះធម៌វិន័យ ក៏ដូចជាការ ចូលរួមចំណែកបន្តអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បី ថែរក្សាស្ថេរភាព សន្តិភាពនិង ការកាត់បន្ថយអំពើហឹង្សាក្នុងសង្គមនិងគ្រួសារកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនកម្ពុជាធ្វើអោយភូមិឃុំ/សង្កាត់មានសុវត្ថិភាព ។
នាឱកាសនោះឯកឧត្តម សាយ អំណាន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍លើកឡើងដែរថា ការផ្សព្វផ្សាយ ខ្លឹមសារសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងខេត្តព្រះសីហនុ លើកទី៣៣ នេះដើម្បីពង្រឹងរចនាសម្ពន្ធ័ ក៏ដូចជាការចូលរួមចំណែកថែរក្សា ដឹកនាំមន្ត្រីសង្ឃ ការងារគ្រប់គ្រងវត្តអារាម ការងារពុទ្ធិកសិក្សា ការងារផ្សព្វផ្សាយព្រះធម៌វិន័យ បន្តអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល គឺស្ថេរភាព សន្តិភាព និង និង ការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនកម្ពុជា ។
ឯកឧត្តមររដ្ឋលេខាធិការក្រសួងធម៌ការ បានកោតសសើរចំពោះថ្នាក់ដឹកនាំខេត្តព្រះសីហនុ រួមនឹងមន្ទីរធម្មការនិងសាសនាខេត្ត គណៈសង្ឃខេត្ត ដែលមានព្រះមេគណខេត្តទាំងពីរគណៈ ព្រះមេគណ មន្ត្រីសង្ឃគ្រប់ឋានានុក្រម ខេត្ត ក្រុង/ស្រុក ព្រះចៅអធិការ គណៈកម្មការវត្ត និង ពុទ្ធសាសនិកទាំងអស់ ដែលបានរួបរួមគ្នាទ្រទ្រង់ព្រះពុទ្ធសាសនា មានការរីកចំរើនសមស្របទៅនិងការរីកចំរើនរបស់សង្គមជាតិយើង ។
ដោយមើលឃើញនូវកម្លាំង សាមគ្គីធម៌ ដ៍ល្អ ប្រសើររបស់ព្រះសង្ឃ ពុទ្ធបរិស័ទបានធ្វើឲ្យនៅតាម ទីវត្តអារាម ព្រះសង្ឃ អាចារ្យគណកម្មការវត្ត តាជី យាយជី បានខិតខំអស់ពីកម្លាំង កាយចិត្តបូជាចំពោះព្រះរតន ត្រ័យនិងបានជួយអប់រំដល់ពុទ្ធបរិស័ទអោយប្រតិបត្តិតែអំពើល្អ សិក្សារៀនសូត្រព្រះធម៌វិន័យ (គឺ សិក្សាអំពីវិជ្ជា ផ្នែកព្រះពុទ្ធ សាសនាមានភាសាបាលីជាដើម ) នេះក៏ជាការរួមចំណែក ដល់ការក៍សាងធនធានមនុស្សនៅក្នុងវិស័យព្រះពុទ្ធសាសនាផងដែរ ។
លោក កង ឌីណាត ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានធ្វើរបាយការណ៍សង្ខេបដោយលើកឡើងថា វិស័យព្រះពុទ្ធសាសនានិងលទ្ធផលសម្រេចបាន ដោយមានកិច្ចសហការរវាងសាលាគណ ខេត្តព្រះសីហនុ នៅក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ វិស័យព្រះពុទ្ធសាសនា នៅទូទាំងប្រទេស ត្រូវបានចាប់ផ្តើមចេញពីចំណុច សូន្យមកទទួលបាន នូវសិទ្ធសេរីភាព ពេញលេញក្នុងការគោរពបតិបត្តិព្រះពុទ្ធសាសនា ។
ដោយឡែកវិស្ស័យព្រះពុទ្ធសាសនានៅខេត្តព្រះសីហនុ មិនខុសគ្នាពីខេត្តនានាផងដែរ ខេត្តព្រះសីហនុ មកដល់សព្វថ្ងៃនេះមានវត្តចំនួន៤០ក្នុងនោះមានវត្តគណៈធម្មយុត្តិកនិកាយ ចំនួន ២ វត្ត មានព្រះសង្ឃសរុបចំនួន ៩១៥ អង្គ និងអាស្រមចំនួន៣ទីតាំង មានមជ្ឈមណ្ឌលវិបស្សនាធុរៈចំនួន ៤ កន្លែង គឹមជ្ឈមណ្ឌលវិបស្សនាធុរៈវត្តឥន្ទញ្ញាណ មជ្ឈមណ្ឌលវិបស្សនាធុរៈក្រុងព្រះសីហនុ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ននិងវិបស្សនាធុរៈស្រុកកំពង់សីលា៕
ដោយ៖ ប៉ៃ សុឃីម















