ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

គម្រោងវិនិយោគតម្លៃជាង៨ពាន់លានដុល្លារនៅព្រះសីហនុទទួលបានការលើកទឹកចិត្ត

KPS99TV

សេចក្តីសង្ខេប

ម៉ាង ស៊ីណេត រាយការណ៍ថា៤៣៦គម្រោងទុនជាង៨ពាន់លានដុល្លារទទួលលិខិតអនុញ្ញាតជាគោលការណ៍ ហើយកម្មវិធីលើកទឹកចិត្តបន្តដល់ចុង២០២៧។

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ទទួលបានសំណើសុំលើកទឹកចំនួន៤៣៨គម្រោង តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤។ ក្នុងនោះ មានគម្រោងវិនិយោគចំនួន៤៣៦គម្រោង ដែលមានទំហំទុនជាង ៨ពាន់លានដុល្លារអាម៉េរិកទទួលបាន«លិខិតអនុញ្ញាតជាគោលការណ៍»។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍នេះ។

បើតាមឯកឧត្តមអភិបាលខេត្ត គម្រោងវិនិយោគដែលទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលទាំង ៤៣៦គម្រោងនេះ អាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋប្រមាណ ៥៥១២៤កន្លែង។ ក្រៅពីនេះ ក៏មានគម្រោងវិនិយោគចំនួន១៧ ដែលមានតម្លៃទុនវិនិយោគសរុបជិត ៣៧លានដុល្លារអាម៉េរិកផ្សេងទៀត ត្រូវបានអនុគណៈកម្មាធិការវិនិយោគខេត្ត សម្រេចចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់ផងដែរ។

សូមជម្រាបថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ ដែលដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានសម្រេចបន្តផ្តល់អត្ថប្រយោជន៍ពិសេសនេះ រហូតដល់ដំណាច់ឆ្នាំ២០២៧ ដើម្បីជំរុញ និងគាំទ្រការអភិវឌ្ឍខេត្តព្រះសីហនុ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…