ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ជនជាតិចិនជាច្រើននាក់ ដែលប្រមូលផ្តុំនៅមុខស្ថានទូតចិន ត្រូវសមត្ថកិច្ចដឹកទៅស្នាក់នៅព្រលានយន្តហោះចាស់

KPS99TV

សេចក្តីសង្ខេប

អាជ្ញាធរដឹកជនជាតិចិនជាង៣០០នាក់ពីមុខស្ថានទូតទៅស្នាក់នៅបណ្ដោះអាសន្នឯព្រលានចាស់ នៅរសៀល២៤ មករា ដោយអ្នកគ្មានឯកសារចេញមុន។

ជនជាតិចិនជាច្រើននាក់ដែលដេក និងឈរពពាក់ពពូនចំនួនជាង ៣០០នាក់នៅមុខស្ថានទូតចិន រង់ចាំកិច្ចអន្តរាគមន៍ពីមន្រ្តីទូតនោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅស្នាក់នៅបណ្តោះអាសន្ន ឯព្រលានយន្តហោះចាស់ ដើម្បីរក្សាសណ្តាប់ធ្នាប់ឱ្យបានល្អ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦។

សម្រាប់ជនជាតិចិនដែលមិនមានឯកសារ ត្រូវឱ្យឡើងឡានក្រុងមានជិត ១០ឡាន ដឹកយកទៅមុន ហើយអ្នកដែលមានឯកសារបន្តអនុញ្ញាតឱ្យដាក់នៅស្ថានទូតសិន រួចហើយចាំដឹកទៅតាមក្រោយ៕ សម្រួល៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…