លោក ឡុង ឌីម៉ង់ ឋានន្តរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៦ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងជា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល នេះបើយោងតាមអនុក្រឹត្យលេខ ៩៥២អនក្រ.តត ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
កាលពីចុងឆ្នាំ២០២១ លោក ឡុង ឌីម៉ង់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា សម្រេចតែងតាំងលោកមកកាន់តំណែងជា អភិបាលរងខេត្តព្រះសីហនុ៕
ដោយ៖ ចិន្តា ទីទិ



