រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សំបុកត្រចៀកកាំកម្ពុជារំពឹងនាំចេញទៅទីផ្សារចិននៅឆ្នាំនេះខណៈផ្ទះត្រចៀកកាំ៦កន្លែងកំពុងធ្វើការជាមួយគយចិន

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

Please click the link to get more news details

កម្ពុជាបង្ហាញការរំពឹងថា នឹងបាននាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារចិននៅឆ្នាំ២០២៦នេះ ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា (MAFF) បានជ្រើសរើសផ្ទះត្រចៀកកាំចំនួន៦កន្លែង ដើម្បីសម្របសម្រួលជាមួយគយចិនក្នុងការនាំចេញ។

បើតាមទំព័រហ្វេសប៊ុករបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម Wang Wenbin បានឱ្យដឹងនៅថ្ងៃទី២៦ ខែមករាថា ផ្ទះត្រចៀកកាំកម្ពុជាជិត ១,០០០កន្លែង បានចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា (MAFF)។ ក្នុងនោះ ក្រសួងបានជ្រើសរើសផ្ទះចំនួន៦កន្លែង ដើម្បីសម្របសម្រួលជាមួយគយចិន ក្នុងគោលបំណងនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជាទៅកាន់ទីផ្សារចិននៅឆ្នាំ២០២៦។

ឯកឧត្តម Wang Wenbin បានគូសបញ្ជាក់បន្ថែមថា នេះគឺជាសញ្ញាវិជ្ជមានមួយសម្រាប់ពាណិជ្ជកម្មកសិផលរវាងប្រទេសទាំងពីរ (កម្ពុជា-ចិន)។ ជាការកត់សម្គាល់៖ ចិនបានសម្រេចអនុញ្ញាតឱ្យកម្ពុជានាំចូលសំបុកត្រចៀកកាំដោយផ្ទាល់ តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង កាលពីខែមេសា ឆ្នាំ២០២៥។

ចំពោះ តម្លៃទីផ្សារសំបុកត្រចៀកកាំកម្ពុជាបច្ចុប្បន្នបានកើនឡើងបន្តិចប្រមាណ ៣០០ ដុល្លារក្នុងមួយគីឡូក្រាម ហើយសំបុកល្អលេខ១ ប្រមាណ ៥០០ដុល្លារក្នុងមួយគីឡូក្រាម។ ចំណែក បើតាមការប៉ាន់ស្មាន កម្ពុជាមានមសត្ថភាពផលិតសំបុកត្រចៀកកាំបានប្រមាណ ១០០ តោនក្នុងមួយឆ្នាំ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…