ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នាវាខ្នាតយក្យចំនួន២គ្រឿង ដឹកភ្ញៀវទេសចរបរទេសជាង២ពាន់នាក់ ដើរកម្សាន្តក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

KPS99TVថតរូប:ប៉ៃ សុឃីម

សេចក្តីសង្ខេប

នាវា SEA BOURN ENCORE និង NORWEGIAN SUN ចូលចតថ្ងៃទី២៧ មករា ដឹកភ្ញៀវ៥៣៨និង១៨៦៨នាក់ ហើយគ្រោងចាកចេញទៅថៃនៅល្ងាចថ្ងៃដដែល។

(ខេត្តព្រះសីហនុ)៖ នាវាខ្នាតយក្យចំនួន២គ្រឿង នៅព្រឹកថ្ងៃទី២៧ ខែមករានេះ បានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង២ពាន់នាក់ ចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ មកដើរកម្សាន្តក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក្នុងបរិវេនមានសក្តានុពលដូចជាតំបន់លូជីស្ទីក ទីតាំងវប្បធម៌ប្រវត្តិសាស្ត្រ តំបន់ទេសចរឆ្នេរសមុទ្រធម្មជាតិ និងទីប្រជុំជន។

នាវាទាំង២គ្រឿងនេះ ទី១-មានឈ្មោះថា SEA BOURN ENCORE សញ្ជាតិ BAHAMAS ផ្ទុកភ្ញៀវទេសចរចំនួន ៥៣៨នាក់ ស្រី២៦៨នាក់ មាន២៩សញ្ជាតិ នាវិកចំនួន៤០៩នាក់ ស្រី៨៤នាក់ មាន៤១សញ្ជាតិ។ 

ទី២-ឈ្មោះ NORWEGIAN SUN សញ្ជាតិ BAHAMAS ផ្ទុកភ្ញៀវទេសចរចំនួន១៨៦៨នាក់ ស្រី១០០៥នាក់ មាន៤២សញ្ជាតិ នាវិកចំនួន៩០២នាក់ ស្រី២០៦នាក់ មាន៤៨សញ្ជាតិ។

ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិ បានជួយលើកកម្ពស់ឆ្នេរសមុទ្រ វប្បធម៌ និងបដិសណ្ឋារកិច្ចរបស់ខេត្តព្រះសីហនុ ដែលគាំទ្រដល់អាជីវកម្មក្នុងស្រុក និងផ្តល់ទំនុកចិត្តដល់ការធ្វើដំណើរនាពេលអនាគត។ ក្នុងពេលជាមួយគ្នានេះ ការចូលចតរបស់កប៉ាល់បានគូសបញ្ជាក់ពីតួនាទីជាយុទ្ធសាស្ត្ររបស់ខេត្តជាមជ្ឈមណ្ឌលភស្តុភារ និងកំពង់ផែ ដោយបញ្ជាក់ពីសារៈសំខាន់របស់ខ្លួននៅក្នុងពាណិជ្ជកម្មក្នុងតំបន់ សេវាកម្មផ្លូវសមុទ្រ និងស្ថិរភាពសេដ្ឋកិច្ចក្នុងអំឡុងពេលដ៏លំបាកមួយ។

គូសបញ្ជាក់ដែរថា នាវាទាំងពីរគ្រឿងនេះបានធ្វើដំណើរមកពីប្រទេសវៀតណាម ហើយនឹងចាកចេញពីប្រទេសកម្ពុជានៅល្ងាចថ្ងៃទី២៧ ខែកមរាដដែលទៅកាន់ប្រទេសថៃ៕

អត្ថបទ៖ ចិន្តា ទីទិ

រូបភាព៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…