នាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក USS CINCINNATI (LCS 20) បានបញ្ចប់ធ្វើទស្សនកិច្ចរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៨ ខែមករា ឆ្នាំ២០២៦ បានចាកចេញពីកំពង់ផែមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។
គួររំលឹកថា កាលពីរសៀលថ្ងៃទី២៦ ខែមករានេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃកម្ពុជា ក៏បានអញ្ជើញទស្សនកិច្ចលើនាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក USS CINCINNATI (LCS 20) ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមនាវី សាមុយអែល ប៉ាប៉ារូ ( Samuel Paparo ) មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ៕ ដោយ៖ ឡាយ កុល





