រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

វិស័យអប់រំបានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ចំណេះដឹង បំណិន និងឥរិយាបថល្អដើម្បីក្លាយទៅជាមូលធនមនុស្ស

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាថ្លែងថា នាពេលបច្ចុប្បន្នវិស័យអប់រំ យុវជន និងកីឡាបានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ចំណេះដឹងដល់សិស្សានុសិស្សឱ្យមានចំណេះដឹង បំណិន និងឥរិយាបថល្អដើម្បីក្លាយទៅជាមូលធនមនុស្ស សម្រាប់ផ្លាស់ប្តូរជីវភាពរស់នៅ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកជំទាវ ឃុន រចនា ថ្លែងដូចនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡារខេត្តព្រះសីហនុ ឆ្នាំសិក្សា ២០២៤-២០២៥ និង ទិសដៅការងារឆ្នាំសិក្សា ២០២៥-២០២៦នារសៀលថ្ងៃទី៣០ខែមករាឆ្នាំ២០២០៦នៅសាលប្រជុំមន្ទីរអប់រំខេត្ត។

លោកជំទាវបន្ថែមថា នៅក្នុងអណត្តទី៧ យុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់សម្តេចធិបតី គឺ ពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា តាមរយៈការពង្រឹងការងារសំខាន់ៗ រួមមាន៖-ការពង្រឹងអភិបាលកិច្ចសាលារៀន -ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ ចរិយាធម៌ ឥរិយាបថរបស់សិស្ស-ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហាររូបបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលានិង ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋនិងសហគមន៍ដើម្បីការអប់រំ។

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមនាងខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ និងសូមចាត់ទុកសន្និបាតនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំឆ្នាំ ចាំបាច់មួយសម្រាប់វិស័យអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុយើងឱ្យឈានឡើងទាំងផ្នែកបរិមាណ និងគុណភាព ស្របតាមទិសដៅចង់បានរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងឱ្យសម្រេចបានគោលការណ៍អប់រំប្រកបដោយសមធម៌ និងការអប់រំសម្រាប់ទាំងអស់គ្នា ប្រកបដោយជោគជ័យ ព្រមទាំងឆ្លើយតបបានចំពោះចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ និង២០៥០៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…