ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចធិបតីប្រាប់ពលរដ្ឋភៀសសឹកថាការងារអាទិភាពរបស់រដ្ឋាភិបាលគឺការពារទឹកដីនិងសុខសុវត្ថិភាពពលរដ្ឋ

KPS99TV

សេចក្តីសង្ខេប

ហ៊ុន ម៉ាណែត ជួបពលរដ្ឋភៀសសឹកនៅព្រះវិហារថ្ងៃទី៣១ មករា ដោយបញ្ជាក់អាទិភាពការពារទឹកដី និងសុខសុវត្ថិភាពពលរដ្ឋ ព្រមទាំងការផ្តល់ជម្រកនិងស្ដារឡើងវិញ។

នៅចំពោះប្រជាពលរដ្ឋភៀសសឹកប្រមាណជាង២ពាន់គ្រួសារក្នុងខេត្តព្រះវិហារ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា៖ «គោលការណ៍អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាមាន២ គឺ ការពារទឹកដី និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ»។

សម្តេចធិបតីថ្លែងដូច្នេះ នៅថ្ងៃទី៣១ ខែមករានេះ ក្នុងឱកាសចុះជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ១,២៨២គ្រួសារ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍សាល (ហៅវត្តគីឡូលេខ៨) និងនៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែចំនួន៧៧៤គ្រួសារ ក្នុងខេត្តព្រះវិហារ បន្ទាប់ពីបានជួបសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន៥៤០គ្រួសារ នៅជំរុំសុវត្ថិភាពវត្តបាក់កាំ ក្នុងស្រុកត្បែងមានជ័យ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា គោលការណ៍អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា មាន២ គឺ ការពារទឹកដី និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ម្ល៉ោះហើយ សម្តេច បានពន្យល់ថា ដូចនេះអ្វីៗដែលយើងបាននឹងកំពុងធ្វើ គឺជាសក្ខីភាពច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ក្រុមការងារគ្រប់លំដាប់ថ្នាក់ ពិសេសអាជ្ញាធរមូលដ្ឋានបានប្រើប្រាស់កម្លាំងសរុបរួមគ្នា គ្រប់យន្តការ សំដៅធានាដល់ការបម្រើ និងផ្តល់ជម្រកសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ហើយនឹងឈានឆ្ពោះទៅស្តារឡើងវិញឱ្យបានល្អប្រសើរ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…