ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

គួរឲ្យសោកស្តាយ! សត្វភេមួយក្បាលនៅអង្គរតូចស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

សត្វភេដែលតែងលេងកម្សាន្តនៅបរិវេណប្រាសាទអង្គរវត្ត និងទាក់ទាញភ្ញៀវជាតិ អន្តរជាតិ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅរសៀលថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២៦។

គួរឲ្យសោកស្តាយ សត្វភេដ៏ឆ្លាតមួយក្បាល តែងតែរត់លេងកម្សាន្តជុំវិញបរិវេណអង្គរតូច បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦។ សត្វភេមួយក្បាលនេះ រស់នៅដាច់ពីហ្វូងសត្វភេចំនួន ១៥ក្បាល ដែលជាហេតុផលមួយដែលវាមិនស្គាល់ការរស់នៅជាមួយគ្នា។ វាត្រូវបានយកមកប្រលែងនៅទីនោះ ដូច្នេះវាមិនសូវស្គាល់ហ្វូងទេ។

សត្វភេមួយក្បាលនេះ ក៏ជាចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើន ដែលមកទស្សនាប្រាសាទអង្គរវត្តផងដែរ។ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…