ក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្តេញជនបរទេស៤០៦នាក់មកពី៩ប្រទេស ក្នុងនោះស្រី២៨នាក់ នៅថ្ងៃទី៣១ ខែមករា។ ជនជាតិចិនមានចំនួនច្រើនជាងគេគឺ១៤០នាក់។ ជនជាតិ៨ផ្សេងទៀតរួមមាន ឥណ្ឌូណេស៊ី បង់ក្លាដែស អ៊ូហ្គង់ដា នីហ្សេរីយ៉ា កូរ៉េខាងត្បូង ឥណ្ឌា ថៃ និងសៀរ៉ាឡេអូន។
អ្នកទាំងនោះពាក់ព័ន្ធបទល្មើស រួមមានការចូលប្រទេសខុសច្បាប់ ការស្នាក់នៅខុសច្បាប់ ការធ្វើការខុសច្បាប់ និងការប្រើកូដ QR អត្តសញ្ញាណក្លែងក្លាយ ក្នុងការប៉ុនប៉ងគេចពីការត្រួតពិនិត្យ។
អ្នកទាំងអស់ត្រូវបានបណ្តេញចេញតាមនីតិវិធី និងដាក់ក្នុងបញ្ជីខ្មៅហាមចូលកម្ពុជាវិញក្នុងរយៈពេលកំណត់។
ព័ត៌មានសរុបដោយ KPS99TV។








