នៅថ្ងៃទី៨ ខែកុម្ភៈ កងទ័ពថៃដែលល្បាតតាមព្រំដែនក្នុងខេត្តស្រះកែវ បានចាប់ខ្លួនបុរសជនជាតិចិន៣នាក់ដែលចូលប្រទេសដោយខុសច្បាប់ នៅក្នុងចម្ការអំពៅ។ ពួកគេត្រូវបានបញ្ជាក់ត្រឹមតែនាមត្រកូលថា Zhong អាយុ២៣ឆ្នាំ Qi អាយុ២៤ឆ្នាំ និង Jin អាយុ៣១ឆ្នាំ។
តាមការរាយការណ៍ មនុស្សទាំង៣នាក់នេះធ្លាប់ធ្វើការក្នុងវិស័យឆបោកតាមទូរគមនាគមន៍និងបណ្ដាញអ៊ីនធឺណិតនៅកម្ពុជារយៈពេល១១ខែ ប៉ុន្តែមិនបានទទួលប្រាក់ខែឡើយ។ ដោយមិនពេញចិត្តនឹងការប្រព្រឹត្តចំពោះខ្លួន ពួកគេបានព្យាយាមទៅប្រទេសថៃ តាមផ្លូវឆ្លងដែនខុសច្បាប់ដែលមេខ្យល់ផ្ដល់ឱ្យ។
បច្ចុប្បន្ន កងទ័ពថៃបានប្រគល់អ្នកទាំង៣ឱ្យនគរបាលចាត់ការបន្ត ហើយសំណុំរឿងនៅតែស្ថិតក្រោមការស៊ើបអង្កេត។

