ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព្រះសីហនុពិនិត្យសំណើនាំចូលបរិក្ខាររោងចក្រថ្នាំលាបដោយពន្ធជាបន្ទុករដ្ឋ

KPS99TV

សេចក្តីសង្ខេប

កិច្ចប្រជុំថ្ងៃទី១៣ កុម្ភៈពិនិត្យសំណើលើកទី២របស់ PEBEO ART MATERIALS និងណែនាំការត្រួតពិនិត្យបរិមាណឱ្យសមស្របនឹងទិន្នផលនិងទុនវិនិយោគ។

លោក ឡុង ឌីម៉ង់  អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ (លើកទី២) នូវបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្មសម្រាប់រោងចក្រផលិតថ្នាំលាបពណ៌គំនូររបស់ក្រុមហ៊ុន ភីបូ អាត មេធៀរៀល (ខេមបូឌា) ឯ.ក PEBEO ART MATERIALS (CAMBODIA) CO.,LTD. មានទីតាំងស្ថិតនៅសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

តាមរយៈកិច្ចប្រជុំនេះ លោកអភិបាលរងខេត្ត បានណែនាំមន្ទីរ និងអង្គភាពជំនាញយកចិត្តទុកដាក់ត្រួតពិនិត្យឱ្យបានគត់មត់លើបរិមាណ ជាពិសេសគ្រឿងម៉ាស៊ីននិងវត្ថុធាតុដើមនានាដែលបានដាក់ស្នើសុំនាំចូល ដើម្បីឱ្យមានសង្គតិភាពនឹងបរិមាណដែលផលិតបាន និងទំហំទុនវិនិយោគ។

ក្នុងស្មារតីទាក់ទាញ និងថែទាំអ្នកវិនិយោគ លោក ឡុង ឌីម៉ង់  បានណែនាំឱ្យសមាជិកនៃអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ខិតខំពង្រឹងសមត្ថភាព ដើម្បីអាចផ្តល់ការប្រឹក្សា ជូនអ្នកវិនិយោគទៅតាមជំនាញរៀងៗខ្លួនផងដែរ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…