រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ឲ្យ កម្លាំងកងរាជអាវុធហត្ថទាំងអស់បង្កើនរក្សាសន្តិសុខជូនពលរដ្ឋភ្ញៀវទេសចរក្នុងពិធីចូលឆ្នាំចិ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ឲ្យ កម្លាំងកងរាជអាវុធហត្ថខេត្ត និងតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ បានបង្កើនការយកចិត្តទុកដាក់ចេញប្រតិបត្តិការល្បាតចល័ត ឈរជើងតាមគោលដៅសំខាន់ៗ តំបន់ឆ្នេរសមុទ្រ ទីប្រជុំជន មុខផ្សារ  រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងសហការជួយសម្រួលចរាចរណ៍លើដងផ្លូវ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលអញ្ជើញធ្វើដំណើរឆ្លងកាត់មកលេងកម្សាន្តសប្បាយ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម ឆ្នាំ២០២៦នេះ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…