នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីវ៉ាស៊ីនតោន។
ការជួបពិភាក្សានេះ បង្ហាញពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពថែមទៀត។ ដោយ៖ KPS99TV




