..
ប្រហែលម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែកុម្ភៈ មានករណីរថយន្តឆេះនៅគីឡូម៉ែត្រទី៣៥ នៃផ្លូវល្បឿនលឿនភ្នំពេញ–ព្រះសីហនុ ក្នុងខេត្តកំពង់ស្ពឺ។ របាយការណ៍បឋមរបស់អង្គភាពពន្លត់អគ្គិភ័យនិងសង្គ្រោះនៃនគរបាលជាតិ បង្ហាញថាមនុស្សជាច្រើនរងរបួស ហើយពេលនោះមិនទាន់មានរបាយការណ៍អ្នកស្លាប់។


នគរបាលមូលដ្ឋាននិងក្រុមពន្លត់អគ្គិភ័យបានទៅដល់កន្លែងកើតហេតុ ដើម្បីពន្លត់ភ្លើងនិងសង្គ្រោះ ហើយអ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះជាបន្ទាន់។ នៅពេលចេញរបាយការណ៍ដំបូង ការពន្លត់នៅតែបន្ត ខណៈមូលហេតុនិងព័ត៌មានលម្អិតកំពុងស៊ើបអង្កេតផ្ទៀងផ្ទាត់។


សម្រួលដោយ៖ KPS99TV
