ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបង្កឱ្យស្លាប់និងរបួស១៦នាក់

KPS99TV

សេចក្តីសង្ខេប

របាយការណ៍នគរបាលជាតិថា ថ្ងៃទី២៤ កុម្ភៈមានគ្រោះថ្នាក់៨លើក ស្លាប់២នាក់ របួស១៤នាក់ ក្នុងនោះធ្ងន់៩នាក់ និងស្រាល៥នាក់។

មនុស្សយ៉ាងហោចណាស់ ២នាក់បានស្លាប់ និងរបួស១៤នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសដែលបានកើតឡើងចំនួន៨លើក នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។

បើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ គ្រោះថ្នាក់ចរាចរណ៍នាថ្ងៃម្សិលមិញនេះ កើតឡើងនៅពេលយប់៤លើក បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ និងរងរបួសសរុប ១៤នាក់ (ស្រី៥នាក់) ក្នុងនោះរងរបួសធ្ងន់៩នាក់(ស្រី៤នាក់), រងរបួសស្រាល៥នាក់(ស្រីម្នាក់) និងមិនពាក់មួកសុវត្ថិភាព ៦នាក់ (យប់ ៤នាក់)។ មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ រួមមាន៖ ល្មើសល្បឿន៤លើក, មិនគោរពសិទ្ឋិ ៣លើក និងបត់គ្រោះថ្នាក់ ១លើក៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…