ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងមហាផ្ទៃណែនាំរដ្ឋបាលខេត្តព្រះវិហារ បន្តផ្សព្វផ្សាយ និងអនុវត្តដោយតម្លាភាព បញ្ឈប់ និងមោឃភាពលិខិតបញ្ជាក់ការកាន់កាប់ដីក្នុងតំបន់ការពារធម្មជាតិ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ការណែនាំបន្ទាប់ពីលិខិតក្រសួងបរិស្ថានអំពីការកាន់កាប់និងរានដីព្រៃនៅដែនជម្រកសត្វព្រៃព្រៃឡង់ ខេត្តព្រះវិហារ ព្រមទាំងលើកការសាងសង់ក្នុងតំបន់ការពារ។

ក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលខេត្តព្រះវិហារ ឱ្យបន្តផ្សព្វផ្សាយ និងអនុវត្តឱ្យបានត្រឹមត្រូវ ប្រកបដោយតម្លាភាព ក្នុងការបញ្ឈប់ និងមោឃភាពរាល់លិខិតបញ្ជាក់ការកាន់កាប់ដីក្នុងតំបន់ការពារធម្មជាតិ។ ជាមួយគ្នានេះ ត្រូវអនុវត្តឱ្យស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ចំពោះការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្រប់ប្រភេទ នៅក្នុងតំបន់ការពារធម្មជាតិ។

ការណែនាំនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបានទទួលលិខិតពីក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងករណីកាន់កាប់ និងរានដីព្រៃក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…