ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងបរិស្ថានកំពុងពិនិត្យរោងចក្រមួយក្រោយលេចព័ត៌មានថាមានកម្មករច្រើននាក់ដួលសន្លប់និងស្លាប់

KPS99TV

សេចក្តីសង្ខេប

ក្រសួងបរិស្ថានបានឱ្យដឹងថ្ងៃទី២៧ កុម្ភៈ ថាមន្រ្តីកំពុងត្រួតពិនិត្យខ្យល់ និងប្រមូលព័ត៌មាននៅរោងចក្រ CAMBO UNISOLL LTD. ក្រោយមានរបាយការណ៍កម្មករសន្លប់ និងម្នាក់ស្លាប់។

ក្រោយពីមានសេចក្តីរាយការណ៍ថា មានកម្មករជាច្រើននាក់ដួលសន្លប់និងម្នាក់ស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ភ្លាមៗក្រសួងបរិស្ថានបានចាត់ឱ្យមន្រ្តីជំនាញ ចុះត្រួតពិនិត្យគុណភាពបរិស្ថានក្នុងរោងចក្រ CAMBO UNISOLL LTD. ដែលមានមូលដ្ឋាននៅស្ថិតនៅភូមិព្រៃចាស់ ឃុំវិហាសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែកុម្ភៈ។

បច្ចុប្បន្ន ក្រុមការងារជំនាញនៃក្រសួងបរិស្ថាន បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានចុះត្រួតពិនិត្យគុណភាពខ្យល់ ដោយដាក់ឧបករណ៍វិភាគគុណភាពខ្យល់នៅក្នុងទីតាំងរោងចក្រផ្ទាល់។ ពេលនេះក្រុមការងារ បាននិងកំពុងប្រមូលព័ត៌មានពាក់ព័ន្ធនៅក្នុងទីតាំងរោងចក្រ ដើម្បីធ្វើការវាយតម្លៃរកមូលហេតុប៉ះពាល់ដល់បរិស្ថាន និងសុខភាពរបស់កម្មករ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…