ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អបអរសាទរ ទិវាវប្បធម៌ជាតិ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ

KPS99TV

សេចក្តីសង្ខេប

កម្ពុជាប្រារព្ធទិវាវប្បធម៌ជាតិលើកទី២៨ ថ្ងៃទី៣ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដោយលើកទឹកចិត្តឱ្យយុវជនចូលរួមថែរក្សាអត្តសញ្ញាណ និងមរតកវប្បធម៌ខ្មែរ។

ប្រធានបទទិវា «យុវជនដើម្បីវប្បធម៌ជាតិ»  ឆ្នាំ២០២៦ ផ្តោតលើការអភិរក្សអត្តសញ្ញាណខ្មែរ។ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ កម្ពុជាប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៨ ដើម្បីរំលឹក និងលើកតម្កើងសិល្បៈ វប្បធម៌ និងអរិយធម៌ដ៏សម្បូរបែប ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាមរតកជាតិ។ ទិវានេះ មានគោលបំណងបំផុសស្មារតីប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យស្រឡាញ់ ថែរក្សា និងការពារកេរដំណែលវប្បធម៌ដូនតា ព្រមទាំងបន្តលើកតម្កើងអត្តសញ្ញាណជាតិ ឱ្យរីកចម្រើនស្ថិតស្ថេរ។ ដូចពាក្យស្លោកបានពោលថា៖ «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន» ទិវា ៣ មីនា គឺជាការប្តេជ្ញាចិត្តរួមក្នុងការពារ និងបន្តមរតកវប្បធម៌ជាតិឲ្យគង់វង្ស។

រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់ការពារ និងលើកតម្លៃវប្បធម៌ជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីផ្សព្វផ្សាយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ តាមទិសស្លោក «កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌» និងរួមចំណែកកសាងប្រទេសជាតិឱ្យរីកចម្រើនជាប្រកបដោយអរិយធម៌៕ ដោយ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…