ថ្ងៃទី៣ ខែមីនា កងកម្លាំងយោធាមីយ៉ាន់ម៉ាបានឆ្មក់សណ្ឋាគារមួយនៅក្រុង Tachileik រដ្ឋ Shan ភាគខាងកើត ដោយសង្ស័យមានការឆបោកនិងល្បែងស៊ីសងអនឡាញខុសច្បាប់។ មានជនបរទេស៣៩៣នាក់ត្រូវឃាត់ ក្នុងនោះចិន២៩៧នាក់ ម៉ាឡេស៊ី៣៨នាក់ វៀតណាម៥៧នាក់ និងស្ត្រីហ្វីលីពីនម្នាក់។
អាជ្ញាធររឹបអូសឧបករណ៍រួមមានកុំព្យូទ័រ១៧៤គ្រឿង CPU៧០ ទូរស័ព្ទដៃ២៣៣គ្រឿង និងឧបករណ៍ Starlink៩ឈុត ដែលអាជ្ញាធរកំណត់ថាប្រើក្នុងល្បែងស៊ីសង និងឆបោកអនឡាញឆ្លងដែន។
អាជ្ញាធរមីយ៉ាន់ម៉ាថា នឹងចាប់ផ្តើមនីតិវិធីបញ្ជូនអ្នកពាក់ព័ន្ធត្រឡប់ប្រទេសរៀងខ្លួនតាមច្បាប់ ហើយបំផ្លាញឧបករណ៍រឹបអូសជាប្រព័ន្ធ ដើម្បីទប់ការប្រើប្រាស់ប្រព្រឹត្តបទល្មើសឡើងវិញ។
របាយការណ៍សរុបដោយ KPS99TV។
