រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាម៉េរិក និងអ៊ីស្រាអែលបង្កើតសង្គ្រាមជាមួយអឺរ៉ង់ ដើម្បីឱ្យពិភពលោកស្គាល់ពីឥទ្ធិពលមហាអំណាច

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ អាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារទៅលើមូលដ្ឋានយោធារបស់អឺរ៉ង់ ប្រទេសអឺរ៉ង់ក៏បានឆ្លើយតបភ្លាមៗ ដោយបាញ់ប្រហារមកលើប្រទេសអ៊ីស្រាអែល និងសម្ព័ន្ធមិត្តផ្សេងទៀតរបស់អាម៉េរិក។

គិតចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦នេះ គឺមានរយៈពេល ៦ថ្ងៃហើយ ដែលសង្គ្រាមរវាងអាម៉េរិក អ៊ីស្រាអែល វាយប្រហារទៅលើប្រទេសអឺរ៉ង់ កំពុងតែឡើងកម្ដៅកាន់តែខ្លាំង ហើយវាខ្លាំងជាងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនទៅទៀត។

អាម៉េរិក និងអ៊ីស្រាអែលក៏មិនបន្ធូរដៃ រីឯប្រទេសអឺរ៉ង់បន្ទាប់ពីបានស្លាប់ថ្នាក់ដឹកនាំកំពូលរបស់ខ្លួនរួចមក ក៏បន្តឆ្លើយតបយ៉ាងចាស់ដៃ ទៅលើប្រទេសអ៊ីស្រាអែល និងសម្ព័ន្ធមិត្តផ្សេងទៀតរបស់អាម៉េរិកជាច្រើនប្រទេសផងដែរ។

ពិភពលោកច្របូកច្របល់ បន្សល់ទុកសោកនាដកម្មរបស់ប្រជាជនស្លូតត្រង់ ប្រទេសជាតិធ្លាប់តែរីកចម្រើន ប្រជាជនធ្លាប់តែសប្បាយរីករាយ បែរជាខ្ទេចខ្ទីសោកសៅក្នុងរណ្ដៅសង្គ្រាម។ សង្គ្រាមអាចដុតបានយ៉ាងស្រួល តែពិបាកនឹងពន្លត់។ តើចង់បង្កើតសង្គ្រាមដើម្បីអ្វី?

ប្រទេសមួយ គឺត្រូវតែខ្លាំង បើមិនខ្លាំងទេនោះ គឺនឹងក្លាយជាជនរងគ្រោះ បើគេចង់ស៊ីក្របី គេតែងតែចោទប្រកាន់ក្របីនោះ គឺជាក្របីកាចសាហាវ ក្របីឡើងកជាដើម។ ប្រជាជនស្លូតត្រង់តែងតែតម្រង់ចិត្តប្រាថ្នាចង់បានសុខសន្តិភាព ប៉ុន្តែមនុស្សកំណាចមហិច្ឆិតាខ្ពស់តែងតែចង់ប្រកាសសង្គ្រាមដើម្បីពង្រីកអំណាច និងបំពេញមហិច្ឆតារបស់ខ្លួន៕ ដោយ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…