នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមសម្រាប់ចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៣២ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យលើឯកសារ និងវឌ្ឍនភាពការងារពាក់ព័ន្ធនឹងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ព្រមទាំងសមិទ្ធផលអាទិភាពសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៦ របស់ប្រទេសហ្វីលីពីន ក្នុងភាពជាប្រធានអាស៊ាន ឆ្នាំ២០២៦៕ ដោយ៖ ប៉ៃ សុឃីម





