ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងពាណិជ្ជកម្មព្រមានកុំលក់ប្រេងលើសតម្លៃ និងត្រូវជូនដំណឹងពេលផ្អាក

KPS99TV

សេចក្តីសង្ខេប

សេចក្ដីណែនាំថ្ងៃទី៩ ខែមីនា តម្រូវឱ្យលក់តាមតារាង ធានាគុណភាពនិងបរិមាណ និងជូនដំណឹងយ៉ាងតិចមួយថ្ងៃមុនផ្អាកលក់។

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៩ ខែមីនា បានចេញមុខព្រមានម្តងទៀតមិនឱ្យដាច់ខាតស្ថានីយឬដេប៉ូចែកចាយប្រេងឥន្ធនៈនៅទូទាំងប្រទេសលក់ប្រេងថ្លៃលើសកំណត់របស់ក្រសួងដាច់ខាត។ ការព្រមាននេះ បានធ្វើឡើងបន្ទាប់ពីមន្រ្តីជំនាញរកឃើញស្ថានីយនិងដេប៉ូចែកចាយប្រេងមួយចំនួនលក់ប្រេងលើសពីតម្លៃដែលបានកំណត់ដោយក្រសួងពាណិជ្ជកម្ម និងត្រូវបានផាកពិន័យ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ភ្លាមៗ។

តាមសេចក្តីណែនាំ ក្រសួងពាណិជ្ជកម្មបានកំណត់ឱ្យស្ថានីយ និងដេប៉ូចែកចាយប្រេងត្រូវលក់តាមតម្លៃដែលបានដាក់តាំងបង្ហាញជាសាធារណៈដោយយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង និងត្រូវធានាសុក្រឹតភាពនៃគុណភាព និងបរិមាណប្រេង ព្រមទាំងធានាតម្លាភាពជូនអតិថិជន។ ក្នុងករណីអស់ស្តុកប្រេង ឬផ្អាកលក់ប្រេងជាបណ្តោះអាសន្ន ស្ថានីយឬដេប៉ូប្រេងត្រូវជូនដំណឹងទៅមន្ទីរនិងអាជ្ញាធរពាក់ព័ន្ធឱ្យបានដឹងមុន១ថ្ងៃយ៉ាងតិច និងត្រូវជូនដំណឹងវិញនូវពេលមានស្តុកប្រេងឡើងវិញ។

ក្រសួងសង្កត់ធ្ងន់ទៀតថា មន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងអាជ្ញាធររាជធានីខេត្តទាំងអស់ នឹងបន្តចុះតាមដាន ត្រួតពិនិត្យការលក់ប្រេងជាប្រចាំមិនស្ថានីយឬដេប៉ូចែកចាយប្រេងលក់លើសពីតម្លៃដែលបានកំណត់ដាច់ខាត ដើម្បីធានាបាននូវអនុលោមភាពនៃការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈតាមស្ថានីយនិងដេប៉ូ។

សូមជម្រាបថា តម្លៃប្រេងឥន្ធនៈដែលត្រូវលក់សម្រាប់ថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ប្រេងសាំងត្រូវលក់ ៤,៤០០រៀល/លីត្រ កើន ៥៥០ រៀល ប្រេងម៉ាស៊ូត ៥,១៥០រៀល/លីត្រ កើន ១,៣០០រៀល៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…