ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

CMACទទួលមនុស្សយន្តបោសមីន៤គ្រឿង គ្រោងដាក់ប្រតិបត្តិការនៅជួរមុខ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

CMACថា ឧបករណ៍នេះអភិវឌ្ឍរួមជាមួយក្រុមហ៊ុនជប៉ុនIOS ហើយនឹងជួយបោសសម្អាតសំណល់គ្រាប់យុទ្ធភណ្ឌ និងមីន។

CMAC៖ សូមស្វាគមន៍ការមកដល់កម្ពុជានូវម៉ាស៊ីនបោសសម្អាតមីនយន្ត(Robot) ដែលបានស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសរួមគ្នារវាងអង្គភាពCMAC និងក្រុមហ៊ុនជប៉ុន IOS។

ម៉ាស៊ីនបោសសម្អាតមីនយន្តចំនួន៤គ្រឿងនេះនឹងត្រូវពង្រាយប្រតិបត្តិការនៅជួរមុខ ដើម្បីចូលរួមរំដោះផ្ទៃដីរងផលប៉ះពាល់ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាននិងគ្រាប់មីន ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…