ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងទេសចរណ៍ជ្រើសរើសមគ្គុទ្ទេសក៍តំបន់សម្រាប់វគ្គថ្នាក់ជាតិជំនាន់ទី៧

KPS99TV

សេចក្តីសង្ខេប

បេក្ខជនប្រឡងជាប់នឹងសិក្សា៧ខែនៅចុងសប្ដាហ៍ រួមមានទ្រឹស្ដី៥ខែ និងកម្មសិក្សានិងស្រាវជ្រាវ២ខែ។

ក្រសួងទេសចរណ៍ បានប្រកាសជ្រើសរើស មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ ដើម្បីចូលរួមប្រឡងជ្រើសរើសសិក្សា ក្នុងវគ្គបណ្តុះបណ្តាល មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៧ ដែលនឹងរៀបចំឡើងនៅ សាកលវិទ្យាល័យធនធានមនុស្ស ក្នុងរាជធានីភ្នំពេញ។

កម្មវិធីបណ្តុះបណ្តាលនេះ មានគោលបំណងចូលរួមលើកកម្ពស់ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងបង្កើនកម្រិតជំនាញវិជ្ជាជីវៈរបស់អ្នកបម្រើការងារនៅក្នុងវិស័យសេវាកម្មទេសចរណ៍ ឱ្យកាន់តែមានគុណភាព និងស្តង់ដារខ្ពស់។

ក្រសួងទេសចរណ៍ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់ បេក្ខជន និងបេក្ខនារី ដែលមានបទពិសោធការងារជា មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ ឱ្យចូលរួមដាក់ពាក្យប្រឡងជ្រើសរើសឱ្យបានច្រើន ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងឱកាសអភិវឌ្ឍខ្លួនក្នុងវិស័យទេសចរណ៍។

បេក្ខជនដែលប្រឡងជាប់ នឹងត្រូវចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ៧ខែ ដោយរៀននៅថ្ងៃ សៅរ៍ និងអាទិត្យ។ ក្នុងនោះ ការសិក្សាផ្នែកទ្រឹស្តីមានរយៈពេល ៥ខែ ខណៈការចុះកម្មសិក្សា និងស្រាវជ្រាវនៅតាមតំបន់គោលដៅទេសចរណ៍មានរយៈពេល ២ខែ។

សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០៧៨ ២៦២ ៤៥៦ និង ០៩៦៦ ២៦២ ៤៥៦ ឬស្វែងយល់ព័ត៌មានលម្អិតបន្ថែមតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍។ ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…