ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យវឌ្ឍនភាព និងពន្លឿនការត្រៀមរៀបចំបុណ្យទន្លេ ដែលនឹងប្រារព្ធធ្វើនៅ ខេត្តក្រចេះ។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យការរៀបចំសកម្មភាពសំខាន់ៗ និងសម្របសម្រួលការងាររវាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាឱ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
បុណ្យទន្លេ ឆ្នាំ២០២៦ នឹងប្រារព្ធឡើងរយៈពេល ៣ថ្ងៃ គឺថ្ងៃទី២៧-២៨-២៩ ខែមីនា ឆ្នាំ២០២៦ នៅខេត្តក្រចេះ ដោយរំពឹងថា នឹងមានកម្មវិធីវប្បធម៌ កីឡា ទេសចរណ៍ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុកជាច្រើន ដើម្បីលើកកម្ពស់សក្តានុពលទេសចរណ៍តាមដងទន្លេ និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន។ ដោយ៖ KPS99TV


