ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលខេត្តកណ្តាលអំពាវនាវកុំស្តុកប្រេងឥន្ធនៈក្នុងផ្ទះ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ឯកឧត្តម គួច ចំរើន ស្នើឱ្យត្រួតពិនិត្យតម្លៃលក់ប្រេង និងរំលឹកអំពីការប្រុងប្រយ័ត្នអគ្គិភ័យ និងគ្រោះថ្នាក់ចរាចរណ៍។

អភិបាលខេត្តកណ្តាល ឲ្យរដ្ឋបាលក្រុង-ស្រុក ត្រូវសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យការលក់ប្រេង ធ្វើយ៉ាងណាឱ្យពួកគាត់លក់ទៅតាមការកំណត់នៃតម្លៃរបស់ក្រសួងពាណិជ្ជកម្មបានកំណត់និងអំពាវនាវដល់ប្រជាពលរដ្ឋ កុំបន្តទិញប្រេងឥន្ធនៈមកស្តុកទុកក្នុងផ្ទះ អាចបង្កជាការឆាបឆេះកើតឡើងជាយថាហេតុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានអំពាវនាវនេះធ្វើឡើងក្នុងឱកាសដែលអញ្ជើញជាគណៈអធិបតីក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២០,៦១៥ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ២៣ភូមិ ក្នុងឃុំទួលព្រេជ ស្រុកអង្គស្នួល កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ។

ឯកឧត្តម អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជ្ញាធរស្រុក ភូមិ ឃុំ និងប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យក្នុងរដូវប្រាំងនេះ ត្រូវមានការគ្រប់គ្រងឱ្យបានល្អនូវការប្រើប្រាស់ភ្លើងផ្សេងៗមាន ទានធូប ចង្ក្រានហ្គាស ប្រព័ន្ធអគ្គិសនីនៅតាមលំនៅឋាន ស្រែចម្ការ ឬក៏នៅកន្លែងផ្សេងៗ រាល់ពេលចេញពីផ្ទះត្រូវពិនិត្យបិទភ្លើង ពន្លត់ មើលឱ្យសព្វគ្រប់មុននិងចាកចេញពីផ្ទះ។

ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ស្នើដល់អាជ្ញាធរក្រុង-ស្រុក ទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាចគ្រោះថ្នាក់រាចរណ៍ ត្រូវបន្តខិតខំដាក់ចេញនូវវិធានការនានាសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងមូលដ្ឋានខេត្តកណ្តាល ឱ្យមានការថយចុះជាលំដាប់ ពិសេសប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…