ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ តាមរយៈឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមប្រប័ន្ធ Zoom ។
កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័នផ្សេងៗ និងថ្នាក់ដឹកនាំនៃរដ្ឋបាលរាជធានី-ខេត្តជាច្រើននាក់ទៀត៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ទាវ វិឆាត












