រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្លាំងកងអាវុធហត្ថខេត្តព្រៃវែង ក្រសោបបានជនសង្ស័យចំនួន ៨នាក់ និងថ្នាំញៀន ៨កញ្ចប់ធំ នៅស្រុកពាមរក៍

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ដោយមានការសម្របសម្រួលនីតិវិធីពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង និងក្រោមបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង នៅវេលាម៉ោង ៣ និង ២០នាទី រសៀលថ្ងៃទី ១៨ ខែមីនា កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះបង្ក្រាបបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិឧត្តម ឃុំព្រែកខ្សោយ (ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ និងដកហូតបានវត្ថុតាងថ្នាំញៀនចំនួន ៨កញ្ចប់ធំ។

លោកប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រៃវែង បានឱ្យដឹងថា ដោយអនុវត្តតាមជំនាញ ធ្វើឱ្យជនសង្ស័យបានបញ្ចេញវត្ថុតាងជាសារធាតុញៀន ដែលយកមកលក់ចែកចាយ ទើបកម្លាំងចូលក្រសោបចាប់ជនសង្ស័យជាបន្តបន្ទាប់ សរុបបានចំនួន ៨នាក់ និងដកហូតបានវត្ថុតាង ប្រភេទម្សៅក្រាមពណ៌សចំនួន ៨កញ្ចប់ ក្នុងនោះតូច ២កញ្ចប់ និងធំ ៦កញ្ចប់ ព្រមទាំងថ្នាំគ្រាប់ក្រហម WY ចំនួន ៧គ្រាប់ រួមទាំងឧបករណ៍សម្រាប់ជក់ថ្នាំមួយចំនួន។

ដោយមានការសារភាពពីជនសង្ស័យ ដែលត្រូវបានចាប់ខ្លួន កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ក៏បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…