ទិដ្ឋភាពថ្ងៃរះនៅអំឡុងសមរាត្រី ក្នុងរដូវប្រាំង នាព្រឹកព្រលឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅប្រាសាទអង្គរវត្ត បានបន្តទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ មកទស្សនា និងថតរូបអនុស្សាវរីយ៍ នៃទិដ្ឋភាពព្រះអាទិត្យរះចំកំពូលប្រាង្គកណ្តាល។
តាមរបាយការណ៍ ទិដ្ឋភាពដ៏អស្ចារ្យនេះ គឺជាភាពអស្ចារ្យធម្មជាតិដ៏កម្រមួយ ដែលកើតឡើងត្រឹមតែពីរដងប៉ុណ្ណោះក្នុងមួយឆ្នាំ។ ដោយ៖ KPS99TV



